នាថ្ងៃចន្ទ ១៥ រោច ខែផល្គុន ដល់ថ្ងៃសុក្រ ៤ កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ ២៣-២៧ ខែមីនា ឆ្នាំ២០២០ លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ ជាមួមមន្ត្រីបច្ចេកទេស បានចុះអនុវត្តន៍សកម្មភាពពង្រឹងបណ្ដាញទំនាក់ទំនងការងារជាមួយស្ថាប័ន និងសហគមន៍មូលដ្ឋាន ក្នុងការតាមដាននិងចែលរំលែកទិន្នន័យ ព័ត៍មានពីផលប៉ះពាល់ទៅលើគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ធនធានធម្មជាតិ និងបរិស្ថានប្រកបដោយចីរភាព ក្នុងតំបន់ជុំវិញបឹងទន្លេសាប ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ។
ការអនុវត្តសកម្មភាពនេះ ក្នុងគោលបំណងដើម្បី:
១.បង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយមន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធ ក្នុងការចែករំលែកចំណេះដឹង ទិន្នន័យ ព័ត៌មាន ពីផលប៉ះពាល់ធនធានធម្មជាតិ និងបរិស្ថាន
២.បង្កើតបណ្ដាណទំនាក់ទំនង ជាមួយអាជ្ញាធរ និងសហគមន៍មូលដ្ឋាន ក្នុងការផ្ដល់ព័ត៌មានទាន់ហេតុការណ៍ពីផលប៉ះពាល់ដែលកើតមានឡើងនៅក្នុងតំបន់បឹងទន្លេសាប។