ថ្ងៃអង្គារ ២ រោច ដល់ថ្ងៃ សៅរ៍ ៦ រោច ខែផល្គុន ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២០ លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ និងក្រុមមន្ត្រីការងារបច្ចេកទេស បានចុះធ្វើការសិក្សាពីប្រសិទ្ធភាព នៃការចូលរួមពីសហគមន៍នេសាទក្នុងការអនុវត្តទៅលើការគ្រប់គ្រងធនធានធម្មជាតិ ជាមួយមន្ត្រីស្ថានប័នជំនាញពាក់ព័ន្ធថ្នាក់ក្រោមជាតិ ក្នុងដំណាក់កាលទី១ ដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យសហគមន៍នេសាទ និងដំណើរការនៃការគ្រប់គ្រង ក្នុងខេត្តកំពង់ធំ។