ថ្ងៃ ព្រហស្បតិ៍ ៩ រោច ខែ ផល្គុន ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២០ នៅអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប មានរៀបចំផ្សព្វផ្សាយ ស្តីពី បញ្ជ្រៀបការយល់ដឹងយេនឌ័រ និង ដំណើរទស្សនៈកិច្ចសិក្សា ដែលសម្របសម្រួលដឹកនាំដោយ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប ។ ការផ្សព្វផ្សាយមានគោលបំណង ៖
១/ ពង្រឹងការយល់ដឹងឲ្យកាន់តែស៊ីជម្រៅពីយេនឌ័រដល់មន្ត្រី អទស ពី តួនាទី ភារកិច្ច និងសមភាព សមធម៌ យេនឌ័រ ក្នុងអង្គភាព និងការអភិវឌ្ឍន៍ជីវភាពរបស់សហគមន៍
២/ បង្កើនការយល់ដឹងពីសារៈសំខាន់ធនធានធម្មជាតិបឹងទន្លេសាប
៣/ បំផុសឲ្យកាន់តែស៊ីជម្រៅឲ្យអ្នកពាក់ព័ន្ធស្រឡាញ់ ការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិ
៤/ សម្រាប់ថ្ងៃបន្ទាប់សមាជិកអង្គប្រជុំនឹងធ្វើទស្សនៈកិច្ចសិក្សាស្វែងយល់ ការចូលរួមរបស់ស្ត្រីនៅថ្នាក់សហគមន៍ ថ្នាក់ភូមិ និងថ្នាក់ឃុំ,សកម្មភាពកែឆ្នៃត្រីឆ្អើរ, ការចែកចាយផលនេសាទ, ការគ្រប់គ្រងសម្រាម, សកម្មភាពអភិរក្សធនធានធម្មជាតិ, សហគមន៍កែឆ្នៃកំប្លោក, ការប្រកបរបរកស៊ីរបស់ស្រីក្នុងសហគមន៍, តំបន់អភិរក្សជលផល ព្រៃលិចទឹក ភូមិបណ្តែតទឹក និងទិដ្ឋភាពទូទៅបឹងទន្លេសាប នៅក្នុងតំបន់ឆ្នុកទ្រូ ស្រុក បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។