សកម្មភាព​សិក្សា ស្ដីពី​ការតាមដាន​សង្វាក់​ផលិតកម្ម​ត្រី​នុយ ខេត្តសៀមរាប​

​ថ្ងៃ​អង្គារ ១០​កើត ដល់​ថ្ងៃ សៅរ៍ ១៤​កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៣ ដល់​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០២០ លោក លឹម វុទ្ធី អនុប្រធាននាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ដឹកនាំ​ក្រុមការងារ ចុះ​សិក្សា​ស្រាវជ្រាវ​ស្ដីពី ការតាមដាន​សង្វាក់​ផលិតកម្ម​ត្រី​នុយ​នៅ​ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប និង​ឃុំ​កែវ​ពណ៌ ស្រុក​ពួក ខេត្ត សៀមរាប​។​
​ការសិក្សា​នេះ​ផ្ដោត​សំខាន់​ទៅលើ ៖
- សិក្សា និង​វាយតម្លៃ​លើ​បរិមាណ​ត្រី​នុយ​ដែលមាន​តម្រូវការ​ក្នុងស្រុក និង​ការនាំចេញ​ក្នុង​ការធ្វើ​វារីវប្បកម្ម​
- សិក្សា​ពី​ប្រភព និង​ប្រភេទ​ត្រី​នុយ​ដែល​ធ្វេ​ី​អាជីវកម្ម​
- សិក្សា​ពី​ផលប៉ះពាល់​នៃ​ការធ្វើ​អាជីវកម្ម​ត្រី​នុយ​
- រៀបចំ​ផែនទី​បង្ហាញ​ភូមិ​បណ្ដែត​ទឹក​ដែលមាន​ការធ្វើ​វារីវប្បកម្ម​ទាំង​ក្នុង​បែរ និង​លើគោក ។​