សកម្ម​ភាពចុះ​សិក្សា ស្ដីពី​ការធ្វើ​អាជីវកម្ម​សិប្បីសត្វ ខេត្តសៀមរាប​

​ថ្ងៃ​ព្រហស្បតិ៍ ១២ កើត ខែ ផល្គុន ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ០៥ ខែ មីនា ឆ្នាំ ២០២០ លោក ហេង សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ដឹកនាំ​ក្រុមការងារ​ចុះ​សិក្សា ស្ដីពី ការធ្វើ​អាជីវកម្ម​សិប្បីសត្វ (​លៀស ខ្ចៅ និង​ខ្យង​) នៅក្នុង​ខេត្តសៀមរាប ។​
​ការសិក្សា​នេះ​មាន​គោលបំណង ៖
-​សិក្សា​តាមដាន​បរិមាណ​នៃ​ការធ្វើ​អាជីវកម្ម​សិប្បីសត្វ​
-​សិក្សា​ចរន្ត​ទីផ្សារ​នៃ​ការធ្វើ​អាជីវកម្ម​សិប្បីសត្វ​
-​វាយតម្លៃ​លើ​សិប្បីសត្វ​ដែល​យកទៅ​ប្រើប្រាស់​ក្នុងការ​ចិញ្ចឹមសត្វ និង​ការបរិភោគ ។​