ថ្ងៃពុធ ១១ កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០២០ លោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប បានចូលរួមសិក្ខាសាលា ស្តីពីកម្មវិធីផ្សព្វផ្សាយរបាយការណ៍ពីព័ត៌មានសម្រាប់ប្រជាពលរដ្ឋយល់ដឹងលើថវិកាឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ។
គោលបំណងនៃសិក្ខាសាលាមានដូចជា៖
១-ចែករំលែក និងផ្តល់ព័ត៌មានដល់ភាគីពាក់ព័ន្ធ លើការចំណាយសាធារណៈរបស់រដ្ឋ សម្រាប់ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
២-ផែនការរបស់ស្ថាប័ន និងដៃគូសន្ទនា ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋលើការបន្សាំ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅកម្ពុជា
៣-ពិនិត្យ និងពិភាក្សាលើលទ្ធផលសិក្សាស្រាវជ្រាវ ពីការប្រែប្រួលអាកាសធាតុ ។