នាថ្ងៃព្រហស្បតិ៍ ០៩ កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០១៩ ឯកឧត្តមសាស្ត្រចារ្យ លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប បានដឹកនាំមន្ត្រីបច្ចេកទេស ធ្វើសំណាកត្រីយកមកពីមាត់គន្លងដាយត្រីលើប្រភេទត្រីសំខាន់ៗ និងប្រភេទត្រីចម្រុះ នៅបន្ទប់ពិសោធន៍ អទស និងការបញ្ចូលទិន្នន័យដើម្បី៖
១/ រៀបចំសំណាកនីមួយៗដោយចាប់ផ្តើមធ្វើការពិនិត្យលើប្រភេទត្រី កំណត់ឈ្មោះវិទ្យាសាស្ត្រច្បាស់លាស់របស់ប្រភេទត្រី
២/ វាស់ប្រវែង ទម្ងន់ត្រីនីមួយៗ បញ្ចូលទៅក្នុង Database តាមគន្លងដាយ ថ្ងៃយកសំណាក ពេលវេលាយកសំណាក
ទម្ងន់ផលចាប់នៃម៉ោងយកសំណាក, ឈ្មោះលំដាប់របស់ប្រភេទត្រី ឈ្មោះគ្រួសារត្រី
ឈ្មោះភាសារខ្មែរ ឈ្មោះវិទ្យាសាស្ត្រ ។
៣/ ធ្វើការរក្សាតំណាងសំណាកប្រភេទត្រីមួយចំនួនសម្រាប់បង្រៀនលើការពិនិត្យ និងកំណត់ប្រភេទត្រី និងឈ្មោះវិទ្យាសាស្ត្រច្បាស់លាស់នៅលើកក្រោយៗទៀត ។