ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការរង ចូលរួម​ដំណើរ​ទស្សនកិច្ច​ស្វែងយល់​ពី់​វិស័យ​ទេសចរណ៍​តំបន់​បឹង​ទន្លេសាប​

​នា​ថ្ងៃ​សៅរ៍ ១១ កើត មិគសិរ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០១៩ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប និង​លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​ចូលរួម​អមដំណើរ​គណ​:​ប្រតិភូ​ក្រុម​អ្នកជំនាញការ​នៃ​គណៈកម្មាធិការ​ជាតិ​សម្រប​សម្រួលការ​គាំពារ និង​អភិវឌ្ឍន៍​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ​(ICC ANGKOR) ក្នុង​ដំណើរ​ទស្សនកិច្ច​ស្វែងយល​ពី់​វិស័យ​ទេសចរណ៍​នៅ​តំបន់​បឹង​ទន្លេសាប (​ចុង​ឃ្នៀ​ស និង​កំពង់​ភ្លុក​)​។ ការ​ទស្ស​កិច្ច​នេះ​ដើម្បី​ជម្រុញ​បង្កើន​បន្ថែម​នូវ​ផលិតផល​ទេសចរណ៍​ឲ្យ​កាន់​មាន​ភាពសម្បូរ​ណ៍​បែប ដោយ​ត​ភ្ជាប់​ពី​តំបន់​ប្រវត្តិសាស្ត្រ់​អង្គរ ទៅ​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ​បឹង​ទន្លេសាប ។​