នាថ្ងៃ ពុធ ០៨ កើត ដល់ថ្ងៃ សៅរ៍ ទី ១១ កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៤ ដល់ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០១៩ លោក ភេម ស៊ា ទីប្រឹក្សាអាជ្ញាធរទន្លេសាប និងមន្ត្រីការងារបច្ចេកទេសនាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ បានបន្តចុះបញ្ចប់សកម្មភាពសិក្សាពីស្ថានភាពសេដ្ឋកិច្ចសង្គមនិងការប្រើប្រាស់ធនធានធម្មជាតិ ផ្នែកជីវចម្រុះ នៅតំបន់ស្នូលស្ទឹងសែន ស្រុកកំពង់ស្វាយ ខេត្តកំពង់ចាម ។ ការសិក្សានេះមានគោលបំណងសំខាន់ៗដូចជា ៖
(១) ការប្រើប្រាស់ធនធានជលផលនៅតំបន់ស្នូល
(២)ធ្វើបច្ចុប្បន្នភាពពីប្រភេទសត្វស្លាប សត្វល្មូន ថនិកសត្វ និងសិប្បីសត្វ។