ថ្ងៃអង្គារ ៧កើត ដល់ថ្ងៃព្រហសត្ប៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៣ ដល់ ០៥ ខែធ្នូ ឆ្នាំ ២០១៩ នៅសាលប្រជុំទីស្តីការក្រសួងធនធានទឹក និងឧតុនិយម លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋាន រដ្ឋបាល ផែនការ និងសហប្រតិបត្តិការ និងមន្រ្តីជំនាញ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប បានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី ៖
-ការរៀបចំកសាងផែនការលើវិស័យធនធានទឹក និងឧតុនិយម ការងារកម្មវិធីវិនិយោគ សាធារណៈ ត្រួតពិនិត្យ តាមដានការអនុវត្តផែនការយុទ្ធសាស្រ្ត ២០១៩-២០២៣
-ការអនុវត្តនីតិវិធីលទ្ធកម្មសាធារណៈ និងអនុវត្តថវិកាកម្មវិធី
វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីតំណាងនាយកដ្ឋានក្រោមឱវាទក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទនេ្លសាប គណៈកម្មាធិការជាតិមេគង្គកម្ពុជា និងមន្ទីរធនធានទឹក និងឧតុនិយមទាំង ២៥ រាជធានី-ខេត្ត ។