ថ្ងៃ សៅរ៍ ៤ កើត ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ឯកឧត្តមសាស្ត្រចារ្យ លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប បានដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យតាមដានការធ្វើចរាចរត្រីតាមដងទន្លេសាប និងការនេសាទតាមឡូត៍ដាយត្រីនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ។ ការសិក្សានេះ មានគោលបំណងដូចខាងក្រោម៖
១/ តាមដានការធ្វើចរចរត្រីពីបឹងទន្លេសាបចុះតាមដងទន្លេសាប
២/ តាមដានល្បឿន និងជម្រៅទឹកតាមមាត់គន្លងនីមួយៗ
៣/ ពិនិត្យលើសំណាកត្រីដូចជា ទំហំត្រី ប្រភេទត្រី ការរីកលូតលាស់ ...
៤/ ស្ថានភាពការធ្វើអាជីវកម្មតាមឡូត៍ដាយ
៥/ តាមដានសកម្មភាពនេសាទផ្សេងៗក្រៅពីមាត់ដាយ ។