ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​សារាចរ​លេខ ១១ សរ​ណន របស់​រាជរដ្ឋាភិបាល ស្តីពី​ការចាត់វិធានការ​ថែរក្សា​ទឹក​ទុក

​ព្រឹក​ថ្ងៃ​សៅរ៍ ៤​កើត ខែ​មិគសិរ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធាន មុខព្រួញ​ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ លោក ម៉ៅ ប៊ុនធឿន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម និង​លោកស្រី ទេព កញ្ជ​នា អភិបាលរងខណ្ឌ​កំបូល បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​សារាចរ​លេខ ១១ សរ​ណន ចុះ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩ របស់​រាជរដ្ឋាភិបាល ស្តីពី​ការចាត់វិធានការ​ថែរក្សា​ទឹក​ទុក នៅ​សហគមន៍​ប្រេ​ី​ប្រាស់​ទឹក​ប្រទះ​ឡាង ដោយមាន​ការចូលរួម មន្ដ្រី​ជំនាញ​ចៅសង្កាត់ ក្រុមប្រឹក្សា​សង្កាត់ ក្នុង​ខណ្ឌ​កំបូល សហគមន៍​កសិករ​ប្រើប្រាស់​ទឹក សរុប​ចំនួន ៤៨​នាក់  Read More... ។​
​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​នេះ បាន​លេ​ី​ក​ពី​បញ្ហា​ប្រឈម​ជាស​កល ដែល​បណ្តាលមកពី​ការប្រែប្រួល​អាកាសធាតុ និង​អំពី​សន្តិសុខ​ទឹក​។