វគ្គ​បណ្តុះបណ្តាល​ស្តីពី​ជំនាញ​ភាពជា​អ្នកដឹកនាំ​សម្រាប់​ការគ្រប់គ្រង ក្នុងការ​ប្រាស្រ័យ​ទាក់ទង និង​ដោះស្រាយ​វិវាទ​

​នៅ​ព្រឹក​ថ្ងៃ​ពុធ ១​កើត ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប រៀបចំ​វគ្គ​បណ្តុះបណ្តាល ស្តីពី ជំនាញ​ភាពជា​អ្នកដឹកនាំ​សម្រាប់​ការគ្រប់គ្រង ក្នុងការ​ប្រាស្រ័យ​ទាក់ទង និង​ដោះស្រាយ​វិវាទ ក្រោម​អធិបតីភាព ឯកឧត្តម ខូវ​មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប ដែលមាន​សិក្ខាកាម​ចូលរួម​សរុប​ចំនួន​១៩ រូប ។​
​គោលបំណង​នៃ វគ្គ​បណ្តុះបណ្តាល​នេះ ដើម្បី​កសាង​សមត្ថភាព​បន្ថែម​ដល់​សិក្ខាកាម​ជា​មន្ត្រី​ឲ្យ​មានចំណេះដឹង ជំនាញ និង បទពិសោធន៍​ថ្មីៗ ដើម្បី​ឲ្យ​ការ​អនុវត្តបាន​ងាយស្រួល និង​ប្រកបដោយ​ទំនុកចិត្ត​ក្នុងការ​ប្រើប្រាស់​វិធីសាស្ត្រ​វិទ្យាសាស្ត្រ ស្តីពី ភាពជា​អ្នក ដឹកនាំ និង​គ្រប់គ្រង​ក្នុងការ​ប្រាស្រ័យ​ទាក់ទង និង​ដោះស្រាយ​វិវាទ​ប្រកបដោយ​ប្រសិទ្ធភាព​។​