ថ្ងៃចន្ទ ១៤ រោច ខែកត្ដិក ដល់ថ្ងៃសុក្រ ៣ កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ ២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក យ៉ាន់ សំរិទ្ធ
ប្រធាននាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយនិងមន្ត្រីក្រុមការងារ បានចុះអនុវត្តន៍់បញ្ចប់សកម្មភាពការសិក្សាពីការគ្រប់គ្រង និងទំនាស់អត្ថប្រយោជន៍ក្នុងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយសមធម៌ និងចីរភាព ជាមួយស្ថាប័នជំនាញពាក់ព័ន្ធ នៃតំបន់ជុំវិញបឹងទន្លេប។ ការសិក្សានេះ ដើម្បីពិភាក្សា ស្វែងយល់ពីទំនាស់អត្ថប្រយោជន៍ (Conflict Interest) រវាងបណ្ដាអ្នកពាក់ព័ន្ធ ក្នុងការទាញយកធនធានធម្មជាតិ រួមទាំងវិធីសាស្ត្រ និងយន្តការគន្លឹះក្នុងការដោះស្រាយបញ្ហា សម្រាប់ភាពជោគជ័យក្នុងការគ្រប់គ្រងធនធានធម្មជាតិក្នុងតំបន់ទន្លេសាបអោយមានចីរភាព ៕