នាថ្ងៃ ពុធ ០៩ រោច ដល់ថ្ងៃ សៅរ៍ ទី ១២ រោច ខែ កត្តិក ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៩ លោក ភេម ស៊ា ទីប្រឹក្សាអាជ្ញាធរទន្លេសាប និងមន្ត្រីការងារបច្ចេកទេសនាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ បានបន្តចុះសិក្សាពីស្ថានភាពសេដ្ឋកិច្ចសង្គមលើការប្រើប្រាស់ធនធាន ធម្មជាតិ ផ្នែកជីវចម្រុះ នៅតំបន់ស្នូលស្ទឹងសែន ស្ថិតក្នុងឃុំផាត់
សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ការសិក្សានេះមានគោលបំណងសំខាន់ៗដូចជា ៖
(១) តាមដានលើការប្រើប្រាស់ធនធានជលផលនៅតំបន់ស្នូល
(២)ធ្វើបច្ចុប្បន្នភាពពីប្រភេទសត្វស្លាប សត្វល្មូន ថនិកសត្វ និងសិប្បីសត្វ។