នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប បានដឹកនាំ វេទិកាមូសុងលើកទី៨ " 8th Monsoon Forum of Cambodia ដោយសហការរៀបចំដោយនាយកដ្ឋានឧតុនិយម និងនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៃក្រសួងធនធានទឹក និង ឧតុនិយម ក្រោមជំនួយគម្រោងឧបត្ថម្ភគាំទ្ររបស់ អង្គការ UNDP និងRIMES ។ គោលបំណងវេទិកានេះគឺ ៖
-ពង្រឹង ការព្យាករណ៍ឧតុនិយម និងជលសាស្ត្រ ពង្រីកនិងឆ្លើយតបតាមតម្រូវការរបស់វិស័យផ្សេងៗ
-បង្កើនសមត្ថភាពព្យាករណ៍ រយៈពេលខ្លី មធ្យម វែង
-បង្កើនសមត្ថភាពព្យាករណ៍ កម្ពស់ទឹក និងការងារទន្លេ
-ពង្រឹងប្រព័ន្ធជូនដំណឹង ពីបាតុភូតអាកាសធាតុ ដើម្បីត្រៀមបង្ការ និងកាត់បន្ថយផលប៉ះពាល់ពីគ្រោះធម្មជាតិនានា ៕