សកម្មភាព​សិក្សា​ពី​សេដ្ដ​កិច្ច​សង្គម​នៅ​ទី​ជម្រាល​អាង​ស្ទឹង​តំបន់​បឹង​ទន្លេសាប

​នា​ថ្ងៃ​ចន្ទ ៨ កើត ដល់​ថ្ងៃ​សុក្រ ១២​កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ៤ ដល់​ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន និង​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ចុះ​អនុវត្តន៍​សកម្មភាព​លើ​ការសិក្សា​ពី​បច្ចុប្បន្នភាព​ប្រជាសាស្ត្រ និង​សេដ្ឋកិច្ចសង្គម​នៅ​តំបន់​ទី​ជម្រាល​អាង​ស្ទឹង​សំខាន់ៗ​ជុំវិញ​បឹង​ទន្លេសាប ក្នុង​ជំហាន ២ នៃ​តំបន់​បឹង​ទន្លេសាប ស្ថិតនៅក្នុង​ខេត្តកំពង់ឆ្នាំង ពោធិសាត់ និង​ខេត្តកំពង់ធំ​។ ការសិក្សា​នេះ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ប្រជា​ស្រា​ស្ត្រ សេដ្ឋកិច្ច សង្គមកិច្ច និង​សារៈប្រយោជន៍​ដែល​ទទួលបាន​ពី​អាង​ស្ទឹង ព្រមទាំង​បញ្ហា​ដែល បាន និង​កំពុង​ប្រឈម និង​យន្តការ​គន្លឹះ​ក្នុងការ​គ្រប់គ្រង និង​អភិវឌ្ឍ​ន៍ទី​ជម្រាល​អាង​ស្ទឹង​នេះ​ប្រកបដោយ​ប្រសិទ្ធភាព និង​មាន​នីរ​ន្ត​រ​ភាព​។​