សកម្ម​ភាពចុះ​សិក្សា​ស្រាវជ្រាវ​ពី​ការ​បន្លាស់​ទី​ធនធាន​ជលផល​នៅ​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​

​ថ្ងៃ​អង្គារ​៩ កើត ដល់​ថ្ងៃ​សុក្រ ១២​រោច ខែ​ក​ក្តិ​ក ឆ្នាំ ច សំរិទ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ៥ ដល់ ៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ចុះ​សិក្សា​ស្រាវជ្រាវ ស្តីពី​ការ​បន្លាស់​ទី​ធនធាន​ជលផល​នៅ​តំបន់​បឹង​ទន្លេសាប ទន្លេមេគង្គ ទន្លេបាសាក់ និង​តំបន់​ពាក់ព័ន្ធ​ក្នុង​ខេត្តកំពង់ចាម ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង ។​
​គោលបំណង​នៃ​ការសិក្សា​ដើម្បី​៖
១. ប​ច្ចប្ប​ន្ន​ភាព​ជីវសាស្ត្រ​ត្រី និង​ផល​ចាប់​នៅតាម​តំបន់​នីមួយៗ​ខាងលើ​
២. ប្រមូល​សំណាក​ត្រី​មក​ពិនិត្យ​នៅតាម​ទីតាំង​សិក្សា​នីមួយៗ​ខាងលើ​
៣. វាយតម្លៃ​ពី​ការធ្វើ​ចរាចរ​ចេញ​_​ចូល​របស់​ធនធាន​ប្រភេទ​ត្រី​មួយចំនួន​ទៅតាម​ទំហំ និង​ប្រវែង​និ​មួយៗ​
៤. ធ្វើការ​សិក្សា​ពីស​ន្ទ​ស្សន៍​ការវិវត្តន៍​របស់​កន្សោម​ពងត្រី​មួយចំនួន​ធៀប​នឹង​ទំហំ​ដងខ្លួន​ក្នុងពេល​បច្ចុប្បន្ន ដើម្បី​សិក្សា​ស្វែងយល់​បន្ថែម​ពី​ការងារ​បង្ក​កំណើត​នៃ​ប្រភេទ​កូន​ត្រី ។​