ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង ចូលរួម​សិក្ខាសាលា​ថ្នាក់ជាតិ ស្តីពី ការធ្វើ​បច្ចុប្បន្នភាព​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អាង​ទន្លេ ២០២១-២០៣០

​ថ្ងៃ​ព្រហស្បតិ៍ ៤​កើត ដល់​ថ្ងៃ ៥​កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៣១ ដល់​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៩ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ថ្នាក់ជាតិ ស្តីពី ការធ្វើ​បច្ចុប្បន្នភាព​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អាង​ទន្លេ ២០២១-២០៣០ នៅ​ទី​រួម​ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នានា និង​ទីប្រឹក្សាបច្ចេកទេស​ជាតិ និង​អន្តរជាតិ​។ សិក្ខាសាលា​បាន​ពិភាក្សា​អំពី​ធាតុ​ចូល និង​គន្លឹះ​សំខាន់ៗ​នៃ​ការអភិវឌ្ឍន៍ ដើម្បី​ឈានទៅដល់​ការរៀបចំ​ផែនការអភិវឌ្ឍន៍​អាង​ទន្លេ (Basin Development Plan, 2021-2030) និង​ការ​រៀ​ចំ​ផែនការ​យុទ្ធសាស្ត្រ (Strategic Plan , 2021-2025) ប្រកបដោយ​ប្រសិទ្ធភាព និង​ស្របទៅតាម​ផែនការអភិវឌ្ឍន៍​ជាតិ (SDGs)​។​