ថ្ងៃព្រហសត្បិ៍ ១១ រោច ដល់ថ្ងៃសុក្រ ១២ រោច ខែ អស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤-២៥ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការរង អាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយថ្នាក់ជាតិ ស្តីពី (១) របាយការណ៍អាងទន្លេ ឆ្នាំ២០១៨ (២) គោលការណ៍វាយ តម្លៃផលប៉ះពាល់បរិស្ថានឆ្លងដែន និង (៣) ក្របខ័ណ្ឌសូចនាកររបស់គណៈកម្មការទន្លេមេគង្គ ។ សិក្ខសាលានេះ មានការចូលរួមពីមន្ត្រីនៃក្រសួងស្ថាប័នពាក់ព័ន្ធ រួមមាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងផែនការ ក្រសួងរ៉ែ និងថាមពល ក្រសួងសាធារណៈការ និងដឹកជញ្ជូន រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ អាជ្ញាធរទន្លេសាប មន្ត្រីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្ត្រីនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ។
ជាលទ្ធផលនៃសិក្ខាសាលា អ្នកចូលរួមបានយល់ដឹងពីស្ថានភាពនៃអាងទន្លេមេគង្គ និងអំពីក្របខណ្ឌសូចនាករ ដើម្បីប្រើប្រាស់សម្រាប់ការវាយតម្លៃស្ថានភាព និងហេតុប៉ះពាល់នៃអាងទន្លេដែលកើតឡើងពីការអភិវឌ្ឍ ក្នុងក្របខណ្ឌ MRC។ ឯកសារសំខាន់ៗរបស់ MRC (SOBR-2018, MRC-IF និង TbEIA) ត្រូវបានទទួលយក និងប្រើប្រាស់ជាឯកសារយោងផ្សេងៗ ដោយស្ថាប័នពាក់ព័ន្ធ និងភាគីថ្នាក់ជាតិ។