សកម្មភាព​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​ស្តីពី​ការបញ្ជ្រាប​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​បន្ស៊ាំ​ការប្រែប្រួល​អាកាសធាតុ

​ថ្ងៃ សុក្រ ៥ រោច ខែអស្សុជ ឆ្នាំ កុរ ឯកស័ក ពស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយដ្ឋាន​ធនធានធម្មជាតិ នៃ​អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី ការបញ្ជ្រាប​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​បន្ស៊ាំ ការប្រែប្រួល​អាកាសធាតុ​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ​នៅ​ថ្នាក់ជាតិ និង​ការអភិវឌ្ឍ​គម្រោង​បន្ស៊ាំ​ឆ្លងដែន ។ គោលបំណង​នៃ​កិច្ច​គប្រ​ជុំ ដើម្បីៈ​
១/ ពិភាក្សា និង​ជ្រើសរើស​សេចក្តីសម្រេចចិត្ត ស្ពី​ពី គោលនយោបាយ យុទ្ធសាស្ត្រ ឬ កម្មវិធី​ថ្នាក់ជាតិ និង​ក្រោម​ជាតិ​សម្រាប់​ដំណាក់កាល​ទី ២ នៃ​សក្តានុពល MASAP ក្នុង​កម្រិត​ជាតិ
២/ ពិនិត្យ និង​ផ្តល់យោបល់​លើ​សំណើ​គម្រោង​បន្ស៊ាំ​សក្តានុពល​ឆ្លងដែន ។​