ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​របាយការណ៍​បច្ចេក​ទស​ឆ្នាំ​២០១៩ និង​ផែនការ​សកម្មភាព​២០២០

​ថ្ងៃ​ព្រហស្បតិ៍ ៤​រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ១៧ ខែតុលា ឆ្នាំ​២០១៩ នៅ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​លើ​របាយការណ៍​បច្ចេក​ទស​ឆ្នាំ​២០១៩ និង​ផែនការ​សកម្មភាព​២០២០ របស់​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ។ កិច្ចប្រជុំ​ក្នុង​គោលបំណង ៖
១/ តាមដាន​ការអនុវត្ត និង​ត្រៀម​រៀបចំ​របាយការណ៍​បច្ចេក​ទស នៃ​សកម្មភាព​ឆ្នាំ​២០១៩
២/ ពង្រាង​លើក​ផែនការ​សកម្មភាព​បច្ចេកទេស​ដើម្បី​អនុវត្ត​នៅ​ឆ្នាំ ២០២០ ។​