ថ្ងៃ ពុធ ១១ កើត ដល់ថ្ងៃសុក្រ ១៣ កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៩ ដល់ ១១ ខែតុលា ឆ្នាំ ២០១៩ លោក វិន ប៊ុនពៅ ប្រធានធាននាយកដ្ឋាន បានដឹកនាំក្រុមការងារនាយកដ្ឋានធនធានធម្មជាតិ ចុះសិក្សាស្រាវជ្រាវពីការបន្លាស់ទីធនធានជលផលនៅតំបន់បឹងទន្លេសាប ទន្លេមេគង្គ ទន្លេបាសាក់ និងតំបន់ពាក់ព័ន្ធក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រៃវែង ដែលការសិក្សានេះបានផ្តោតលើ៖
១. ការធ្វើបច្ចប្បន្នភាពជីវសាស្ត្រត្រី និងផលចាប់នៅតាមតំបន់សិក្សាខាងលើ
២. ការប្រមូលសំណាកត្រីមកពិនិត្យនៅតាមទីតាំងសិក្សានីមួយៗខាងលើ
៣. វាយតម្លៃពីការធ្វើចរាចរចេញ_ចូលរបស់ធនធានប្រភេទត្រីមួយចំនួនទៅតាមទំហំ និងប្រវែងនិមួយៗ
៤. ធ្វើការសិក្សាពីសន្ទស្សន៍ការវិវត្តន៍របស់កន្សោមពងត្រីមួយចំនួនធៀបនឹងទំហំដងខ្លួនក្នុងពេលបច្ចុប្បន្ន ដើម្បីសិក្សាស្វែងយល់បន្ថែមពីការងារបង្កកំណើតនៃប្រភេទកូនត្រី ។