ថ្ងៃអង្គារ ១០ កើត ដល់ថ្ងៃសុក្រ ១៣ កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៨ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ និងមន្ត្រីបច្ចេកទេស បានបន្តចុះសិក្សាពីស្ថានភាពសេដ្ឋកិច្ចសង្គមនិងការប្រើប្រាស់ ធនធានធម្មជាតិនៅតំបន់ស្នូលស្ទឹងសែន ស្ថិតនៅក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ការសិក្សានេះ មានគោលបំណងស្វែងយល់ពីរចនាសម្ព័ន តួនាទី ភារកិច្ចរបស់ស្ថាប័ន អង្គភាពពាក់ព័ន្ធ សហគមន៍មូលដ្ឋាន និងដៃគូអភិវឌ្ឍន៍ ក្នុងដំណើរការ គ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ធនធានធម្មជាតិ និងបរិស្ថាននៅក្នុងតំបន់ស្នូលស្ទឹងសែន។