ព្រឹកថ្ងៃ ព្រហស្បតិ៍ ១២ កើត ខែអស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៩ នៅអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប ឯកឧត្តម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ក្រុមការងារបច្ចេកទេសទាក់ទងនឹង environmental DNA technology ដើម្បីត្រៀមជួបពិភាក្សាជាមួយប្រតិភូ Institute of Hydroecology នៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលនឹងមកជួបពិភាក្សាការងារកិច្ចសហប្រតិបត្តិការ ពីថ្ងៃទី ២៣ ដល់ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០១៩ ខាងមុខនេះ ។
គោលបំណង នៃកិច្ចប្រជុំ គឺ ៖១/ ការលើកយកបទពិសោធន៍ពីវគ្គបណ្តុះបណ្តាលនៅប្រទេសចិនកន្លងមក
២/ ការរៀបចំគោលគំនិតសម្រាប់លើកជាគម្រោងស្នើសុំសម្រាប់កិច្ចសហការក្នុងការសិក្សាស្រាវជ្រាវទៅភាគីចិន ។