ថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ លោក ហេង សុវណ្ណារ៉ា ប្រធាននាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស បានចូលរួមកិច្ចប្រជុំពិភាក្សាការងារពិនិត្យលើតម្រូវការទិន្នន័យ នៃគោលការណែនាំបច្ចេកទេសសម្រាប់ការអនុវត្តក្របខណ្ឌសូចនាករគណ:កម្មការទន្លេមេគង្គ នៅសណ្ឋាគារ អិល ប៊ី អិន អាសាន(LBM ASEAN)ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
គោលបំណងនៃកិច្ចប្រជុំនេះ
១-ពិនិត្យ និងពិភាក្សាអំពីតារាងម៉ាទ្រីសនៃតម្រូវការទិន្នន័យ
២-ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងនៃ DAGAP ដោយផ្តោតលើការប្រមូលធាតុផ្សំចូលពីក្រសួងស្ថាប័នគោលដៅ អំពីផែនការចំណាយនិងការផ្តល់ទិន្នន័យដែលបានស្នើសម្រាប់DAGAP ។