ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យ​ទិដ្ឋភាព​ជាក់ស្តែង​នៅ​តំបន់​បឹង​ទន្លេសាប​

​ថ្ងៃ អង្គារ ៣ កើត ដល់​ថ្ងៃ សុក្រ ៦​កើត ខែ អស្សុជ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ១ ដល់ទី ៤ ខែតុលា ឆ្នាំ ២០១៩ ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ទទួលបន្ទុក​ការងារ​បច្ចេកទេស បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ចុះ​ពិនិត្យ​ទិដ្ឋភាព​ជាក់ស្តែង​នៅ​តំបន់​បឹង​ទន្លេសាប​លើ​ទីតាំង​តំបន់​ឆ្នុកទ្រូ ផាត់​សណ្តាយ និង​បឹង​ទន្លេ​ឆ្មា កំពង់​លួង ព្រែក​ទាល់ និង​តំបន់​ពាក់​កន្ទេល​។ ការចុះពិនិត្យ​នេះ​មាន​គោលបំណង​ធំៗ​សរុប​ចំនួន ៤ រួមមាន​៖
១. គុណភាព​ទឹក (​ប្រើប្រាស់​ឧបករណ៍​សម្រាប់​វាស់​លើ​គុណភាព​ទឹក​៖ DO meter, Conductivity meter, Secchi disk, ឧបករណ៍​វាស់​ជម្រៅ​ទឹក Plastimo Echotest ii,​និង​ឧបករណ៍​មើល​កំហាប់​ស្លែ Algae torch )
២. ប្រភេទ​ត្រី​ចាប់បាន​តាម​ទីតាំង​នីមួយៗ​
៣. កត់សម្គាល់​និង​ប្រៀបធៀប​ស្ថានភាព​ទីជម្រក​ធនធាន​ជលផល (Habitat) ក្នុងពេល​បច្ចុប្បន្ន​ទៅនឹង​ខែ​មុនៗ​តាមរយៈ​ការពិនិត្យ​ជាក់ស្តែង និង​ប្រើប្រាស់ Drone
៤. ធនធាន​ក្រៅពី​ត្រី (​ពពួក​សិប្បីសត្វ និង​វា​រី​សត្វ​)​។​