ថ្ងៃអង្គារ ៤ កើត ដល់ ៧កើត ខែ អស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០២ ដល់ ទី ០៥ ខែ តុលា ឆ្នាំ ២០១៩ ក្រុមការងារមន្ត្រីបច្ចេកទេស នាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប ដឹកនាំដោយ លោក ហេង សុវណ្ណារ៉ា ប្រធាននាយកដ្ឋាន បាននិងកំពុងបន្តចុះអនុវត្តសកម្មភាពគម្រោងតាមដានផលចាប់របស់អ្នកនេសាទនៅតាមដងស្ទឹងទាំង ១០ ស្ទឹងជុំវិញបឹងទន្លេសាប ក្នុងដំណាក់កាលទី ៤ ឆ្នាំ ២០១៩ ។
សកម្មភាពជំហ៊ានទី ១ នេះ មានដូចជា ៖
១/ចុះធ្វើបច្ចុប្បន្នភាពការងារបច្ចេកទេស
២/ត្រួតពិនិត្យឧបករណ៍នេសាទដែលបានខូចខាត
៣/ប្រគល់សៀវភៅកត់ត្រាទិន្នន័យ និងសៀវភៅរូបភាពត្រីថ្មី ដល់អ្នកនេសាទតាមស្ទឹងនិមួយៗតាមតម្រូវការចាំបាច់ក្នុងការអនុវត្តការងារកត់ត្រាប្រចាំថ្ងៃ ។