សកម្មភាព​ចូលរួម​កិច្ចប្រជុំ​សេចក្តីព្រាង​ផែនការ​សកម្មភាព​គម្រោង​សម្រាប់​អនុវត្ត​យុ​ទ្ឋ​សាស្ត្រ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ជលផល​ក្នុង​អាង​ទន្លេមេគង្គ​

​ថ្ងៃ​ចន្ទ ១​កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៩ លោក ហេង សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស​បាន​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​ស្តីពី សេចក្តីព្រាង​ផែនការ​សកម្មភាព​គម្រោង​សម្រាប់​អនុវត្ត​យុ​ទ្ឋ​សាស្ត្រ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ជលផល​ក្នុង​អាង​ទន្លេមេគង្គ​របស់​គ​ណះ​កម្ម​ការ​ទន្លេមេគង្គ នៅ​សណ្ឋាគារ​អប្សរា​អង្គរ ក្រុង​សៀមរាប ខេត្តសៀមរាប កិច្ចប្រជុំ​នេះ​ក្រោម​អធិបតីភាព ឯកឧត្តម គល់ វ​ឌ្ឍ​នា អគ្គលេខាធិការរង នៃ​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង មាន​គោលបំណង ៖
១- ពិនិត្យ​លទ្ធផល​សំខាន់ៗ និង​តារាង​មតិយោបល់​នៃ​សេចក្តីព្រាង PBAP ទី​២
២- ពិនិត្យ និង​ពិភាក្សា​អំពី​សេចក្តីព្រាង​ទី ៣
៣- ពិភាក្សា​លើ​អាទិភាព​នៃ​ល​ទ្ឋ​ផល និង​សកម្មភាព​នៃ​សេចក្តីព្រាង PBAP ទី​៣ តារាង​ពេលវេលា និង​សេចក្តីព្រាង​សំណើរ​គម្រោង​
៤- ពិនិត្យ និង​ពិភាក្សា​លើ​ជំហាន​បន្ទាប់ ។​