នាថ្ងៃចន្ទ ៣ រោច ខែ ភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០១៩ ឯកឧត្តមសាស្ត្រាចារ្យ លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប បានដឹកនាំមន្ត្រីក្រុមការងារបច្ចេកទេសអនុវត្តន៍គម្រោង SATRAPS ដើម្បីចូលរួមសន្និសីទវិទ្យាសាស្ត្រលើកទី ៤ ក្រោមប្រធានបទ ការអភិរក្ស និងគ្រប់គ្រងបឹងក្នុងតំបន់ត្រូពិច នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ។ សន្និសីទនេះ ក្នុងគោលបំណងដើម្បី
1- ចែករំលែកនូវលទ្ធផលចុងក្រោយរបស់អ្នកស្រាវជ្រាវវិទ្យាសាស្រ្តពាក់ព័ន្ធក្នុងការអភិរក្សបរិស្ថាន និងការ គ្រប់គ្រង បឹងទន្លេសាប និងបឹងនៅជុំវិញពិភពលោក។
2- ចែករំលែកពីលទ្ធផលរបស់គម្រោង SATREPS
ក្នុងឱកាសនេះចូលរួមក្នុងសន្និសីទនេះ ថ្នាក់ដឹកនាំ និងមន្ត្រីអាជ្ញាធរទន្លេសាប បានធ្វើបទបង្ហាញ ចែករំលែកចំណេះដឹងនូវរបកគំហើញនៃការសិក្សា៖
១/ ចែករំលែកលើប្រធានបទ Mission of Tonle Sap Authority ដោយឯកឧត្តមសាស្ត្រាចារ្យ លឹម ពុយ អនុប្រធាន អទស
២/ ចែករំលែកការសិក្សាលើប្រធានបទ Tonle Chhmar Lake-part of Tonle Sap Great Lake-Biosphere reserve fresh water eco-system and eco-hydrology study ដោយលោក ខ្វាន់ ភក្ត្រា ប្រធានការិយាល័យ ធនធានរ៉ែ
៣/ ចែករំលែកការសិក្សាលើប្រធានបទ Land cover in the protected areas on the Tonle Sap Great Lake
ដោយលោកស្រី ប្រាក់ ចាន់វឌ្ឍនា ប្រធានការិយាល័យកសិកម្មចម្រុះ ។