ថ្ងៃអង្គារ ១២កើត ដល់ថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១០ ដល់ ១៣ ខែកញ្ញា ឆ្នាំ ២០១៩ លោក វ៉ិន ប៊ុនពៅ ប្រធាននាយកដ្ឋានធនធានធម្មជាតិ បានដឹកនាំក្រុមការងារបច្ចេកទេសចុះសិក្សាស្រាវជ្រាវពីការបន្លាស់ទីធនធានជលផលនៅតំបន់បឹងទន្លេសាប ទន្លេមេគង្គ ទន្លេបាសាក់ និងតំបន់ពាក់ព័ន្ធក្នុងខេត្តកំពង់ចាម ក្រចេះ និងស្ទឹងត្រែង ។
គោលបំណងនៃការសិក្សា៖
១. បច្ចប្បន្នភាពជីវសាស្ត្រត្រី និងផលចាប់នៅតាមតំបន់ខាងលើ
២. ប្រមូលសំណាកត្រីមកពិនិត្យនៅតាមទីតាំងសិក្សានីមួយៗខាងលើ
៣. វាយតម្លៃពីការធ្វើចរាចរចេញ_ចូលរបស់ធនធានប្រភេទត្រីមួយចំនួនទៅតាមទំហំ និងប្រវែងនិមួយៗ
៤. ធ្វើការសិក្សាពីសន្ទស្សន៍ការវិវត្តន៍របស់កន្សោមពងត្រីមួយចំនួនធៀបនឹងទំហំដងខ្លួនក្នុងពេលបច្ចុប្បន្ន ដើម្បីសិក្សាស្វែងយល់បន្ថែមពីការងារបង្កកំណើតនៃប្រភេទកូនត្រី ។