សកម្មភាព​សិ​ក្សំ​ពី​ការកែច្នៃ និង​ការធ្វើ​អាជីវ​កម្មផល​នេសាទ នៅ​ខេត្តកំពង់ឆ្នាំង​

​ថ្ងៃ ពុធ ១៣ កើត ខែ ភទ្របទ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ ក្រុមការងារ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ដឹកនាំ​ដោយ​លោក ហេង សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន បាន​ចុះ​សិក្សា​តាមដាន​អំពី​ការកែច្នៃ និង​ការធ្វើ​អាជីវ​កម្មផល​នេសាទ​នៅ​ខេត្តកំពង់ឆ្នាំង​។​
​ការសិក្សា​នេះ​មាន​គោលបំណង​សំខាន់​គឺ​
១/ តាមដាន​បរិមាណ​នៃ​ការកែច្នៃ និង​កា​ធ្វើ​អាជីវកម្ម​ប្រហុក​
២/ សិក្សា​ចរន្ត​ទីផ្សារ និង​បច្ចេកទេស​នៃ​ការកែច្នៃ​
៣/ ស្វែងយល់​ពី​កត្តា​វិជ្ជមាន និង​អវិជ្ជមាន​នៃ​ការកែច្នៃ និង​ការធ្វើ​អាជីវកម្ម ។​