ព្រឹកថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋាន រដ្ឋបាល ផែនការ និងសហប្រតិបត្តិការ នៃអាជ្ញាធរទន្លេសាប បានចូលរួមកិច្ចប្រជុំ និងទស្សនកិច្ចសិក្សា ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២០ ស្តីពី យេនឌ័រថ្នាក់ជាតិ និងមន្ត្រីបង្គោលយេនឌ័រ របស់មន្ទីរធនធានទឹក និងឧតុនិយម រាជធានី ខេត្ត នៅទីរួមខេត្តស្វាយរៀង ។ កិច្ចប្រជុំនេះ ក្រោមអធិបតីភាព លោកជំទាវ សេង វណ្ណសាយ រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ។