ថ្ងៃ ចន្ទ ១១ កើត ខែ ភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៩ ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការរង នៃអាជ្ញាធរទន្លេសាប អមដោយលោកប្រធាននាយកដ្ឋានទាំង ៤ បានចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី វិធីសាស្ត្រគ្រប់គ្រងវដ្តគម្រោង ដល់មន្ត្រីបច្ចេកទេសរបស់ អទស នៅសាលប្រជុំក្រសួងធនធានទឹក និងឧតុនិយម ។
វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមចំនួន ២៦ រូប ក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីលើផ្នែក ៖
១/ អាចកំណត់ ពិពណ៌នា និងពន្យល់ បានច្បាស់លាស់នូវ បញ្ញត្តិដែលប្រើប្រាស់នៅក្នុងការគ្រប់គ្រងវដ្តគម្រោង
២/ ពិព៌ណនាបានត្រឹមត្រូវពី សារៈសំខាន់ និងផលប្រយោជន៍ នៃការគ្រប់គ្រងវដ្តគម្រោង
៣/ យល់បានច្បាស់ ពីវិធីសាស្ត្រ និងដំណើរការ រៀបចំគ្រប់គ្រងវដ្តគម្រោង
៤/ជ្រើសរើស និងប្រើប្រាស់ ប្រកបដោយទំនុកចិត្តនូវ ឧបករណ៍ និងវិធីសាស្ត្រ ក្នុងការគ្រប់គ្រងវដ្តគម្រោង ។