កិច្ចប្រជុំ​ពិភាក្សា​ពី​តម្រូវការ​និង​ការថែរក្សា​សម្ភារៈ​បច្ចេកទេស សម្រាប់​បម្រើ​ការងារ​សិក្សា​ស្រាវជ្រាវ​

​នា​ព្រឹក​ថ្ងៃ​ពុធ ១៣ រោច ខែស្រាព​ណ៍ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២៨ ខែសីហា ឆ្នាំ​២០១៩ ឯកឧត្តម លឹម ពុ​យ អនុប្រធាន​អាជ្ញា​រធរ​ទន្លេសាប ទទួល​ជួយ​ការងារ​បច្ចេកទេស បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ពី​តម្រូវការ និង​ការថែរក្សា​សម្ភារៈ​បច្ចេកទេស​សម្រាប់​បម្រើ​ការងារ​សិក្សា​ស្រាវជ្រាវ​របស់​អាជ្ញាធរ​ទន្លេសាប នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ដែលមាន​ការចូលរួម​ពី ឯកឧត្តម​អគ្គលេខាធិការ អគ្គលេខាធិការរង ជំនួយការ​ឯកឧត្តម​ប្រធាន​អាជ្ញាធរ​ទន្លេសាប ប្រធាន​-​អនុប្រធាននាយកដ្ឋាន ប្រធាន​-​អនុប្រធាន​ការិយាល័យ​បច្ចេកទេស ។ កិច្ចប្រជុំ ក្នុង​គោលបំណង ដើម្បី ៖
១. ពិនិត្យ​សម្ភារៈ​បច្ចេកទេស​របស់​អាជ្ញា​រធរ​ទន្លេសាប ដែល​បាន​ផ្គត់ផ្គង់​ពី​ឆ្នាំ​២០១៥-២០១៨ រួមទាំង​ផ្គត់ផ្គង់​ដោយ​គម្រោង​ដៃគូ​អភិវឌ្ឍន៍​
២. តម្រូវការ​សម្ភារៈ​បច្ចេក​ទេស​សម្រាប់​ប្រើប្រាស់​ក្នុងការ​បំពេញបេសកកម្ម​
៣. ថវិកា​គ្រោង​ទិញ​សម្ភារៈ​បច្ចេកទេស​សម្រាប់​ឆមាស​ទី ២ និង​ផែនការ​ឆ្នាំ​២០២០
៤.​ការគ្រប់គ្រង និង​ថែរក្សា​សម្ភារៈ​បច្ចេកទេស​
​បន្ទាប់ពី​ពិភាក្សា រួចមក ឯកឧត្តម ប្រធាន​កិច្ចប្រជុំ បានសម្រេច​លើ​ការងារ​មួយចំនួន រួមមាន​៖
១. ផែនការ​សម្ភារៈ​បច្ចេក​ទេស ឆ្នាំ​២០២០ មានដូចជា Computer Laptops, Network Attach Storage(NAS ) ចំនួន ៤ គ្រឿង​, External Hard Disk 4T to 10T ចំនួន 4 Units, កា​រណូត​ស្មាច់ ៤ គ្រឿង​(​ផ្សារឆ្នាំង ឆ្នុល​ទ្រូ កំពង់ហ្លួង និង​ចុង​ឃ្នា​ស​), ICOM និង Voice Recorder, GPS 7 units, Camara ជាដើម​។​
២. បន្ត​រៀបចំ (i) បញ្ជីសារពើភ័ណ្ឌ និង​ផែនការ​ការគ្រប់គ្រង (ii) ក្រុមការងារ​គ្រប់គ្រង ថែរក្សា​សម្ភារៈ​បច្ចេកទេស និង​បន្ទប់​រក្សា​ទុល​សម្ភារៈ​ទាំងនេះ (iii) បម្រុង​ថវិកា​សម្រាប់​គាំទ្រ​ដល់​ការថែទាំ​
៣. គ្រប់​នាយកដ្ឋាន​លើ​សំណើ​តម្រូវការ​សម្ភារៈ​ប​ច្ចេ​ទេស​ជា​ចាំបាច់​សម្រាប់​ឆ្នាំ​២០១៩ មក​អគ្គលេខាធិការដ្ឋាន ឲ្យ​បាន​មុន​ថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ​២០១៩ ដើម្បី​ពិនិត្យ និង​ផ្តល់ជូន​។​