សកម្ម​ភា​សិក្សា​សេដ្ឋកិច្ចសង្គម​និង​ការប្រើប្រាស់​ធនធានធម្មជាតិ​នៅ​តំបន់​ស្នូល​ស្ទឹងសែន​

​ថ្ងៃ ចន្ទ ៤​រោច ដល់​ថ្ងៃ​សុក្រ ៨ រោច ខែ ស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ១៩ ដល់​ថ្ងៃទី ២៣ ខែសីហា ឆ្នាំ​២០១៨ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ ការ និង​មន្ត្រី​បច្ចេកទេស បាន​បន្ត​ចុះ​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ច សង្គម និង​ការ ប្រើប្រាស់​ធនធានធម្មជាតិ​ស្ថិតនៅ​ក្នុងភូមិ​សា​ស្រ​តំបន់​ស្នូល​ស្ទឹងសែន នៃ​ភូមិ​ផាត់​សណ្តាយ ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។​ការសិក្សា​នេះ មាន​គោលបំណង​ស្វែងយល់​ពី​ប្រជាសាស្ត្រ និង​ជីវភាព​រស់នៅ​ប្រប​ចាំ​ថ្ងៃ​របស់​ប្រជាជន និង​សហគមន៍​ផ្អែកលើ​ការប្រើប្រាស់​បរិស្ថាន​ធនធានធម្មជាតិ នៅក្នុង​តំបន់​ស្នូល​ស្ទឹងសែន ។