ថ្ងៃ សុក្រ ០១ រោច ខែ ស្រាពណ៍ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៩ លោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋានធនធានធម្មជាតិ បានដឹកនាំក្រុមការងារបច្ចេកទេសចុះសិក្សាស្រាវជ្រាវពីគុណភាពទឹកលើការបញ្ចេញកាកសំណល់រាវ នៅតាមដងស្ទឹងសែន ខេត្តកំពង់ធំ និងស្ទឹងសៀមរាប ខេត្តសៀមរាប ។
គោលបំណងនៃការសិក្សាមានដូចខាងក្រោម៖
១. ការយកសំណាកទឹកតាមបណ្តាទីតាំងសំខាន់ៗ ដែលត្រូវបានបញ្ចេញកាកសំណល់រឹង-រាវ បង្ហូរទឹកស្អុយទីក្រុងមកស្ទឹង ដើម្បីធ្វើការវិភាគលើប៉ារ៉ាម៉ែត្រគុណភាពទឹកសំខាន់ៗមួយចំនួន
២. ការប្រើប្រាស់ទឹកស្ទឹងដោយផ្ទាល់ ឬប្រយោល និងផលប៉ះពាល់សុខភាពរបស់ប្រជាជនដែលរស់នៅលើទីតាំងខាងលើនីមួយៗ និងតំបន់ពាក់ព័ន្ធ
៣. ផលប៉ះពាល់ជះឥទ្ធិពល ដល់គុណភាពទឹកស្ទឹង និងតំបន់បឹងទន្លេសាប
៤. ការបម្រែបម្រួលលើគុណភាពទឹក នៅរដូវប្រាំង និងរដូវវស្សា និងមានជំនួយបន្ថែមក្នុងការប្រើប្រាស់ឧបករណ៍ស្វ័យប្រវត្តិ ព្រមទាំងធ្វើបច្ចុប្បន្នភាពទិន្នន័យជាប្រចាំនៅតាមទីតាំងសិក្សាខាងលើ ។