សកម្មភាព​សិក្សា​បច្ចុប្បន្នភាព​ប្រជាសាស្ត្រ និង​សេដ្ឋកិច្ចសង្គម​នៅ​ទី​ជម្រាល​អាង​ស្ទឹង​ពោធិ៍សាត់​

​នា​ថ្ងៃ​អង្គារ ១៣ កើត ដល់​ថ្ងៃ​សៅរ៍ ០១ រោច ខែស្រាព​ណ៍ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ១៣ ដល់​ថ្ងៃទី ១៧ ខែសីហា ឆ្នាំ​២០១៩ សកម្មភាព​ក្រុមការងារ​មន្ត្រី​បច្ចេកទេស នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន បាន​បន្ត​ចុះ​អនុវត្តន៍​សកម្មភាព​លើ​ការសិក្សា​ពី​បច្ចុប្បន្នភាព​ប្រជាសាស្ត្រ និង​សេដ្ឋកិច្ចសង្គម​នៅ​តំបន់​ទី​ជម្រាល​អាង​ស្ទឹង​សំខាន់ៗ​ជុំវិញ​បឹង​ទន្លេសាប ក្នុង​ជំហាន​2 នៃ​តំបន់​អាង​ស្ទឹង​ពោធិ៍សាត់ ស្ថិតនៅក្នុង​ខេត្តពោធិ៍សាត់​។ ការសិក្សា​នេះ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ប្រជា​ស្រា​ស្ត្រ សេដ្ឋកិច្ច សង្គមកិច្ច និង​សារៈប្រយោជន៍​ដែល​ទទួលបាន​ពី​អាង​ស្ទឹង ព្រមទាំង​បញ្ហា​ដែល បាន និង​កំពុង​ប្រឈម និង​យន្តការ​គន្លឹះ​ក្នុងការ​គ្រប់គ្រង និង​អភិវឌ្ឍ​ន៍ទី​ជម្រាល​អាង​ស្ទឹង​ពោធិ៍សាត់ ប្រកបដោយ​ប្រសិទ្ធភាព និង​មាន​នីរ​ន្ត​រ​ភាព​។​