សកម្មភាព​សិក្សា​វាយ​ម្លៃ​លើ​ផលប៉ះពាល់​ការអនុវត្ត​បទដ្ឋាន​គ​តិ​យុត្ត​ពាក់ព័ន្ធ​ការគ្រប់គ្រង ការអភិរក្ស និង​អភិវឌ្ឍន៍​បរិស្ថាន​ធនធានធម្មជាតិ​

​ថ្ងៃ ចន្ទ ១២ កើត ដល់​ថ្ងៃ ថ្ងៃ​ព្រហស្បតិ៍ ១៥ កើត ខែស្រាព​ណ៍ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​ថ្ងៃទី ១២ ដល់ ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៩ មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ ដឹកនាំ​ដោយ​លោក លឹម ហេង អនុប្រធាននាយកដ្ឋាន បាន​បន្ត​ចុះ​សិក្សា​វាយ​ម្លៃ​លើ​ផលប៉ះពាល់​ការអនុវត្ត​បទដ្ឋាន​គ​តិ​យុត្ត​ពាក់ព័ន្ធ​ការគ្រប់គ្រង ការអភិរក្ស និង​អភិវឌ្ឍន៍​បរិស្ថាន​ធនធានធម្មជាតិ​នៅ​តំបន់​ជុំ​វិ់​ញ​ទន្លេសាប ស្ថិតនៅក្នុង​ភូមិសាស្ត្រ ស្រុក​ថ្មគោល ស្រុក​ឯក​ភ្នំ និង​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។ ការសិក្សា​នេះ ដើម្បី​ស្វែងរក​ពី​ចំណុចខ្លាំង ចំណុចខ្សោយ​នៃ​ផលប៉ះពាល់​លើ​ការអនុវត្ត​បទដ្ឋាន​គ​តិ​យុត្ត និង​យន្តការ​ក្នុង​ការចូល​រួមសហកា​រលើ​ការអនុវត្ត​ច្បាប់ និង​បទបញ្ញត្តិ​នានា​ពាក់ព័ន្ធ ការគ្រប់គ្រង ការអភិរក្ស និង​អភិវឌ្ឍន៍​បរិស្ថាន​ធនធានធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេសាប​ប្រកបដោយ​ដោយ​និរន្ត​ភាព​។​