សកម្មភាព​សិក្សា​បច្ចុប្បន្នភាព​ការប្រើប្រាស់​ដី​កសិកម្ម នៅ​តំបន់​២ និង​តំបន់​៣ ខេត្តកំពង់ធំ និង​ខេត្តសៀមរាប​

​ថ្ងៃ សុក្រ ៩ កើត ខែ ស្រាពណ៍ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៩ ​លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ដឹកនាំ​មន្ត្រី​ប​ច្ច​កេ​ទេស នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប បន្ត​សិក្សា​ធ្វើ​បច្ចុប្បន្នភាព​លើ​ការប្រើ ប្រាស់​ដី​កសិកម្ម នៅ​តំបន់​២ និង​តំបន់​៣ នៃ​បឹង​ទន្លេសាប នៅក្នុង​ភូមិសាស្ត្រ​នៃ​ខេត្តកំពង់ធំ និង​សៀមរាប ។​