សកម្មភាព​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម និង​ការប្រើប្រាស់​ធនធានធម្មជាតិ ផ្នែក​ជីវចម្រុះ នៅ​តំបន់​ស្នូល​ស្ទឹងសែន​

​នា​ថ្ងៃ ចន្ទ ១៣ រោច ខែអាសាឍ ដល់​ថ្ងៃ ព្រហស្បតិ៍ ទី ០១ កើត ខែ ស្រាពណ៍ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២៩ ខែកក្កដា ដល់​ថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៩ លោក ភេ​ម ស៊ា ទីប្រឹក្សា​អាជ្ញាធរ​ទន្លេសាប និង​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​បន្ត​ចុះ​សិក្សា​ពី​ស្ថានភាព​សេដ្ឋកិច្ចសង្គម និង​ការប្រើប្រាស់​ធនធានធម្មជាតិ ផ្នែក​ជីវចម្រុះ នៅ​តំបន់​ស្នូល​ស្ទឹងសែន បន្ទាប់ពី​បញ្ចប់​ការសិក្សា​នៅ​តំបន់​ស្នូល​ទន្លេ​ឆ្មា និង តំបន់​ស្នូល​ព្រែក​ទាល់​។ ការសិក្សា​នេះ មាន​គោលបំណង​សំខាន់ៗ​ដូចជា ៖
(១) តាមដាន​ប្រើប្រាស់​ធនធាន​ជលផល​នៅ​តំបន់​ស្នូល​ស្ទឹងសែន​
(២)​បច្ចុប្បន្នភាព​ពី​ប្រភេទ​សត្វ​ស្លាប សត្វ​ល្មូ​ន ថនិកសត្វ និង​សិប្បីសត្វ​។​