ថ្ងៃ ពុធ ១៥ រោច ខែ អាសាឍ ត្រូវនឹងថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០១៩ នៅទីរួមខេត្តសៀមរាប លោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីការបង្កើតម៉ូដែលសេដ្ឋកិច្ចសង្គម របស់គណ:កម្មការទន្លេមេគង្គ ដែលរៀបចំដោយ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។ គោលបំណងនៃកិច្ចប្រជុំគឺដើម្បី ពិភាក្សាលើគោលគំនិតនៃការបង្កើតម៉ូដែលវាយតម្លៃទិដ្ឋភាពសេដ្ឋកិច្ច សង្គម ក្នុងអាងទន្លេមេគង្គក្រោម ដើម្បីជួយដល់ការធ្វើសេចក្តីសម្រេចចិត្ត លើការអភិវឌ្ឍធនធានទឹក និងធនធានពាក់ព័ន្ធ របស់គណៈកម្មការទន្លេមេគង្គ ។