ថ្ងៃអង្គារ ៨ កើត ដល់ថ្ងៃសុក្រ ១១ កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី 9-12 ខែកក្កដា ឆ្នាំ2019 លោក យ៉ាន់ សំរិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ និងមន្ត្រីបច្ចេកទេសនាយកដ្ឋាន បានបន្តចុះសិក្សាពីស្ថានភាពសេដ្ឋកិច្ចសង្គម និងការប្រើប្រាស់ធនធានធម្មជាតិនៅតំបន់ស្នូលស្ទឹងសែន ស្ថិតនៅក្នុងភូមិសាស្ត្រភូមិកំពង់ចម្លង ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ការសិក្សានេះ មានគោលបំណងស្វែងយល់ពីប្រជាសាស្ត្រ និងជីវភាពរស់នៅប្របចាំថ្ងៃរបស់ប្រជាជន និងសហគមន៍ផ្អែកលើការប្រើប្រាស់បរិស្ថានធនធានធម្មជាតិនៅក្នុងតំបន់ស្នូលស្ទឹងសែន ។