សកម្មភាព ស្តីពី​ការចុះ​សិក្សា​អំពី​សុខមាលភាព​បឹង (Healthy Lake) នៅ​ពាម​បាង ខេត្តកំពង់ធំ​

​នា​ថ្ងៃ​ចន្ទ ៧​កើត ដល់ ១១​កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ៨ ដល់​ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៩ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង​អាជ្ញាធរ​ទន្លេសាប និង​លោក ហេង សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប បាន​ចុះ​សិក្សា​អំពី​ស្ថានភាព​ទូទៅ​នៃ​ការប្រកប​រប ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ពិសេស​ប្រជា​នេសាទ ដែល​បាន​កំពុងធ្វើការ​នេសាទ​នៅក្នុង​រដូវ​បិទ​នេសាទ នៃ​តំបន់​ពាម​បាង និង​បឹង​ទន្លេ​ឆ្មារ ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ធំ​។ ការសិក្សា​នេះ​ផ្តោត​ផ្ទាល់​ទៅលើ​៖
-​ផល​ចាប់​ត្រី តាមរយ​:​ឧបករណ៍​មង​រាយ បរ និង​ប្រភេទ​ត្រី​
- ពី​ស្ថានភាព​បឹង និង​ទីជម្រក (Biological habitat)
- ពី​ស្ថានភាព​សង្គម​សេដ្ឋកិច្ច និង​មុខរបរ​។​