ថ្ងៃពុធ ២កើត ដល់ ថ្ងៃសុក្រ ៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦ ត្រូវនឹងថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ លោក វិន ប៊ុនពៅ ប្រធានាយកដ្ឋាន បានដឹកនាំមន្ត្រីបច្ចកទេចរបស់នាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប បានបន្តចុះអនុវត្តន៍សកម្មភាពសិក្សាស្រាវជ្រាវំពីការប្រើប្រាស់ធនធានជលផលលើវិស័យវារីវប្បកម្ម នៅតំបន់បឹងទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង ។
ការសិក្សានេះមានគោលបំណង÷
១.បច្ចុប្បន្នភាពទិន្នន័យ ព័ត៌មានវារីវប្បករលើវិស័យវារីវប្បកម្មនៅតំបន់បឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ
២.បច្ចុប្បន្នភាពទិន្នន័យពីប្រភេទការប្រើប្រាស់ និងប្រភពធនធានជលផលតាមប្រភេទវារីវប្បកម្មនីមួយៗ
៣.វាយតម្លៃពីការទ្រទ្រង់ជីវភាពបែបលក្ខណៈគ្រួសារលើវិស័យវារីវប្បកម្ម។