នាថ្ងៃ ចន្ទ ១៤ រោច ខែជេស្ឋ ដល់ថ្ងៃ ព្រហស្បតិ៍ ទី ០៣ កើត ខែ អាសាឍ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០១ ដល់ថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០១៩ លោក ភេម ស៊ា ទីប្រឹក្សាអាជ្ញាធរទន្លេសាប និងមន្ត្រីការងារបច្ចេកទេសនាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ បានបន្តចុះសិក្សាពីស្ថានភាពសេដ្ឋកិច្ចសង្គមនិងការប្រើប្រាស់ធនធានធម្មជាតិ ផ្នែកជីវចម្រុះ នៅតំបន់ស្នូលស្ទឹងសែន ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ការសិក្សានេះមានគោលបំណងសំខាន់ៗ ដូចជា ៖
(១) សិក្សាពីការប្រើប្រាស់ធនធានជលផលនៅតំបន់ស្នូល
(២)ធ្វើបច្ចុប្បន្នភាពពីប្រភេទសត្វស្លាប សត្វល្មូន ថនិកសត្វ និងសិប្បីសត្វ។