សកម្មភាព​សិក្សា​ពី​ការគ្រប់គ្រង និង​ទំនាស់​អត្ថប្រយោជន៍​ក្នុងការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ នៅ​ខេត្តបាត់ដំបង​

​ថ្ងៃ​ចន្ទ ១៤ រោច ខែជេស្ឋ ដល់​ថ្ងៃ​សុក្រ ០៤ កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃ ០១-០៥ ខែកក្កដា ឆ្នាំ​២០១៩ លោក យ៉ាន់ សំរិទ្ធ ប្រធាន​នាយកដ្ឋាន និង​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​បន្ត​ចុះ​អនុវត្តន៍​សកម្មភាព​ការសិក្សា​ពី​ការគ្រប់គ្រង និង​ទំនាស់​អត្ថប្រយោជន៍​ក្នុងការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ប្រកបដោយ​សមធម៌ និង​ចីរភាព ស្ថិតនៅក្នុង​ភូមិសាស្ត្រ​សហគមន៍​នេសាទ​ពោធិ៍​បាត់ដំបង ឃុំ​រកា ស្រុក​សង្កែ ខេត្តបាត់ដំបង ។ ការសិក្សា​នេះ ដើម្បី​ស្វែងយល់​ពី​ទំនាស់​អត្ថប្រយោជន៍ Conflict Interest រវាង​បណ្ដា​អ្នកពាក់ព័ន្ធ ក្នុងការ​ស្វែងរក​ចំណូល​សម្រាប់​ទ្រទ្រង់​ជីវភាព​រស់​ប្រចាំថ្ងៃ តាមរយៈ​ការប្រើប្រាស់ និង​ការទាញយក​ធនធានធម្មជាតិ រួមទាំង​វិធីសាស្ត្រ និង​យន្តការ​ក្នុង​ដោះស្រាយ​បញ្ហា សម្រាប់​ភាពជោគជ័យ​ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ​ក្នុង​សហគមន៍​អោយមាន​ចីរភាព ៕​