កិច្ចប្រជុំ​ពិនិត្យ​ពិភាក្សា ស្តីពី​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​សម្រាប់​ឆ្នាំ ២០២០-២០២២

​ថ្ងៃ ព្រហស្បតិ៍ ១០ រោច ខែ ជេស្ឋ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយម (​សាលប្រជុំ​អគារ​ដើមត្នោត​) លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋាន រដ្ឋបាល ផែនការ និង​សហប្រតិបត្តិការ​, លោក សាំង រ៉ូ​ឡា អនុប្រធាន​ការិយាល័យ​ផែនការ និង​លោក ហឿង ឆេង​ហ៊ាង អនុប្រធាន​ការិយាល័យ​គណនេយ្យ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​កិច្ចប្រជុំ​ពិនិត្យ និង​ពិភាក្សា​ស្តីពី​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​សម្រាប់​ឆ្នាំ ២០២០-២០២២ និង​ថវិកា​កម្មវិធី​ប្រចាំឆ្នាំ​២០២០ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម រួមទាំង​អាជ្ញាធរ​ទន្លេសាប និង​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ដែល​ដឹកនាំ​ប្រជុំពិភាក្សា​ដោយ​ឯកឧត្តម ចាន់ យុ​ត្ថា រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុម​ថវិកា​ក្រសួង​ធនធានទឹក និង​ឧតុនិយម ។​