ឯកឧត្តម លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​កិច្ចប្រជុំ​ការងារ​បច្ចេកទេស​លើ​សកម្មភាព​សិក្សា​ស្រាវជ្រាវ​

​នៅ​រសៀល​ថ្ងៃ ចន្ទ ០៧ រោច ខែជេស្ឋ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៩ នៅ​បន្ទប់​ប្រជុំ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម​សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​កិច្ចប្រជុំ​បច្ចេកទេស ពិភាក្សា​លើ​ការងារ​ចងក្រង​របាយការណ៍​រួម​ឆ្នាំ ២០១៧-២០១៨ និង​សកម្មភាព​ការងារ​ស្រាវជ្រាវ​បច្ចុប្បន្ន និង​អនាគត សម្រាប់​ឆ្នាំ​២០២០-២០២១​។ កិច្ច​ប្រជុំបាន​ពិភាក្សា បាន​ផ្តោត​សំខាន់​លើ​៖
១. វឌ្ឍនភាព​ការអនុវត្ត​គម្រោង​សហប្រតិបត្តិការ​រវាង​អា​ជ្ញ​ជាធរ​ទន្លេសាប និង​ដៃគូ​អភិវឌ្ឍន៍ ដូចជា​គម្រោង IWRM ស្ទឹងសែន គម្រោង SATTREP គម្រោង​សុង​ក្លា គម្រោង CNMC គម្រោង WAT4CAM គម្រោង FAO និង​គម្រោង​ដទៃទៀត
២. ការងារ​ស្រាវជ្រាវ​ប្រយោល​លើ​បឹង​ទន្លេសាប កិច្ចប្រជុំ​ជា​ខ្នាត​អន្តរជាតិ​ទាក់ទង​នឹង​ផ្នែក​បច្ចេកទេស និង​វគ្គ​បណ្តុះបណ្តាល​ក្នុង​-​ក្រៅ​ស្រុក​ទាក់ទង​នឹង​ផ្ន​កែក​បច្ចេកទេស​
៣. សង្ខេប​សកម្មភាព​រប​ស់​នាយកដ្ឋាន និង​អគ្គលេខាធិការដ្ឋាន​ឆ្នាំ​២០១៧-២០១៨ ព្រមទាំង​គោលការណ៍​ដើម្បី​រៀបចំ​ដោយ​ធ្វើ​សំយោគ​ផ្ន​កែក​បច្ចេកទេស​នៃ​សកម្មភាព​ទាំ​២ ឆ្នាំកន្លងមក
៤. មុខសញ្ញា​លើ​សកម្មភាព​បច្ចេកទេស​សម្រាប់​ឆ្នាំ​២០២០-២០២១ ព្រមទាំង​ផែនការមេ​ដែលជា​ទិសដៅ​​កិច្ចប្រជុំ ក៍បាន​ពិភាក្សា​លើ​ការបង្កើត​គ្រោង ឆ្អឹង​របាយការណ៍​សំយោគ ឆ្នាំ ២០១៧-២០១៨ និង​ដៅ​សកម្មភាព​បច្ចេកទេស​សម្រាប់​ឆ្នាំ​២០២០-២០២១ ដើម្បី​គាំទ្រ​ដល់​ផែនការ​យុទ្ធសាស្ត្រ​បន្ត​ឆ្នាំ ២០២១-២០២៥ ផងដែរ​។​