នាព្រឹកថ្ងៃពុធ ១០ កើត ដល់ថ្ងៃព្រហស្បត៍ ១១ កើត ខែ ជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១២-១៣ ខែ មិថុនា ឆ្នាំ ២០១៩ ឯកឧត្តមសាស្ត្រាចារ្យ លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប និងជាប្រធានក្រុមការងារគម្រោងគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹងសែន បានអញ្ជើ្ជាអធិបតិភាពក្នុង ពីធីសម្ពោធដាក់ឲ្យដំណើរការប្រើប្រាស់នូវស្ថានីយផលិតទឹកស្អាតស្ថិតនៅឃុំរក្សា ស្រុករវៀង និងឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ ដែល ពិធីសម្ពោធនេះ មានការចូលរួមពីអភិរងខេត្តព្រះវិហារ អភិរងខេត្តកំពង់ធំ មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ និងកំពង់ធំ, សមាជិកគណៈកម្មការគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹងសែន, អភិបាលរងស្រុករវៀង, អង្គការ AREEP និង HAMAP អង្គការទឹកភ្លៀងកម្ពុជា តំណាងឃុំ/ភូមិ ប្រជាពលរដ្ឋ ប្រជាការពារ នគរបាលប៉ុស្តិ៍ និងលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស សរុបប្រមាណ ៤៥០ នាក់។ ស្ថានីយផលិតទឹកស្អាតឃុំរក្សានេះ គឺជាស្ថានីយទី៤ និងស្ថានីយឃុំពុទ្រា ស្រុក ជ័យសែនជាស្ថានីយ៍ទី៥ ហើយ ដែលត្រូវបានសាងសង់ឡើងក្រោមជំនួយឥតសំណងរបស់ទីភ្នាក់ងារទឹកបារាំង (Rhin-Meuse ) ។ ការសាងសង់នេះ អនុវត្តដោយអង្គការក្រៅរដ្ឋាភិបាលឈ្មោះ AREED និង HAMAP ដែលបានចាប់ផ្តើមការងារកាលពីខែវិច្ឆិកា ឆ្នាំ ២០១៨ និងបានបញ្ចប់ជាស្ថាពរនៅក្នុងខែឧសភា ឆ្នាំ ២០១៩ ។ ស្ថានីយទាំងពីរនេះអាចផលិតទឹកស្អាតសម្រាប់បរិភោគបានប្រមាណ ៧៨ ម៉ែត្រគូបក្នុងមួយថ្ងៃ ។